កាណាដា៖ បន្ទាប់ពីការត្រួតពិនិត្យអស់រយៈពេលមួយខែ អ្នកធ្វើនិយ័តកម្មសុខភាពកាណាដានៅថ្ងៃនេះបានអនុម័តវ៉ាក់សាំងកូវីត ១៩ ពីសាកលវិទ្យាល័យ Oxford-AstraZeneca សម្រាប់ប្រើនៅប្រទេសកាណាដា។

អ្នកធ្វើនិយ័តកម្មនៃនាយកដ្ឋានបានសន្និដ្ឋានថា ការចាក់ថ្នាំបង្ការរោគមានអត្រាប្រសិទ្ធភាព ៦២ ភាគរយ ហើយបានអនុញ្ញាតឱ្យប្រើសម្រាប់មនុស្សពេញវ័យទាំងអស់ចាប់ពី ១៨ ឆ្នាំឡើងទៅ។

និយតករបាននិយាយថា ទោះបីវាមានប្រសិទ្ធភាពតិចជាងវ៉ាក់សាំង Pfizer-BioNTech និង Moderna ក្នុងការការពារការឆ្លងក៏ដោយ ការចាក់វ៉ាក់សាំងនេះមានប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារលទ្ធផលធ្ងន់ធ្ងរនៃជំងឺកូវីត ១៩ ដែលរួមមាន អ្នកជំងឺធ្ងន់ធ្ងរ អ្នកជំងឺសំរាកនៅមន្ទីរពេទ្យ និងកាត់បន្ថយអត្រាមរណភាព។  “សរុបមក មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗទេ ហើយវ៉ាក់សាំងនេះត្រូវបានគេទទួលយកដោយអ្នកចូលរួម”

គួរបញ្ជាក់ថា ប្រទេសកាណាដាទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ២២ លានដូសដែលភាគច្រើនត្រូវបានគេគ្រោងនឹងទៅដឹកជញ្ជូនដល់នៅចន្លោះខែមេសា និងខែកញ្ញា។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ