ក្រុមហ៊ុនផលិតឳសថយក្សរបស់អាមេរិក Pfizer បាននិយាយថា ការសិក្សមួយបានបង្ហាញថា វ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹង Covid-19 ទម្រង់ថ្មីដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ Pfizer បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ការធ្វើតេស្តមន្ទីរពិសោធន៍បានបង្ហាញថា វ៉ាក់សាំងរួមគ្នាបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ហាក់ដូចជា ការពារប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី។ 

ជាក់ស្ដែងនៅក្នុងការធ្វើតេស្ត អ្នកវិទ្យាសាស្ត្របានប្រើវីរុសបង្កើតដោយសិប្បនិម្មិតដែលមានការផ្លាស់ប្តូរដូចគ្នានៅក្នុងវ៉ាក់សាំង ដែលត្រូវបានហៅថា ប្រូតេអ៊ីន spike ដោយនៅពេលប្រូតេអ៊ីន មានតួនាទីដ៏សំខាន់នៅពេលវីរុសឆ្លងចូលកោសិកាមនុស្ស។

ទន្ទឹមនឹងនេះអ្នកវិទ្យាសាស្រ្ត បានពិនិត្យមើលថា តើវីរុសដែលបំប្លែងខ្លួនទាំងនេះត្រូវបានបន្សាបនៅក្នុងគំរូឈាមរបស់អ្នកដែលទទួលបានវ៉ាក់សាំង Pfizer-BioNTech ដែរ ឬ យ៉ាងណា ហើយជាលទ្ធផលពួកគេបានរកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពដូចទៅនឹងការប្រឆាំងនឹងវីរុស Covid-19 ធម្មតាដែរ។

បន្ថែមពីនេះក្រុមហ៊ុនផលិតឳសថយក្ស បាននិយាយថាការរកឃើញនេះបង្ហាញថាការផ្លាស់ប្តូរនៃវីរុសដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងអាហ្រ្វិកខាងត្បូងដែលកំពុងរីករាលដាល ធ្វើឲ្យក្រុមហ៊ុនមិនចាំបាច់មានការវិវត្តវ៉ាក់សាំងរបស់ខ្លួននោះទេ។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានកត់សម្គាល់ថា ត្រូវមានករារសិក្សាបន្ថែមទៀត ដែលចាំបាច់ដើម្បីតាមដានប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងបំរែបំរួលវីរុសដែលប្រែប្រួល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ