BANGKOK: នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានព្រមានកាលពីថ្ងៃអង្គារ (១៩ មករា) ថា រដ្ឋាភិបាលរបស់លោកនឹងកាត់ទោសជនណាដែលចែកចាយព័ត៌មានមិនពិតអំពីវ៉ាក់សាំងការពារមេរោគ តាមបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា។

រដ្ឋាភិបាលមានអំណាចរួចហើយក្នុងការដាក់ទណ្ឌកម្ម ដែលស្ថិតនៅក្រោមស្ថានភាពអាសន្ នដែលត្រូវបានប្រកាសកាលពីខែមីនា ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងផ្នែកសុខភាព។

ការព្រមានរបស់លោក Prayuth គឺជាប្រតិកម្មជាក់ស្តែងចំពោះការចោទប្រកាន់ដែលថា រដ្ឋាភិបាលរបស់លោកបានធ្វើតិចតួចពេកដើម្បីទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់។ ការរិះគន់នេះបានធ្វើឱ្យមានការប៉ះទង្គិចនយោបាយយ៉ាងខ្លាំងបន្ទាប់ពីអ្នកនយោបាយដ៏មានប្រជាប្រិយម្នាក់បានចាក់ផ្សាយការចោទប្រកាន់បែបនេះនៅក្នុងការចាក់ផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតកាលពីយប់ថ្ងៃច័ន្ទ។

លោក Thanathorn Juangroongruangkit អតីតមេដឹកនាំនៃគណបក្សឆ្ពោះទៅមុខ ដែលត្រូវបានរំលាយបាត់ហើយនោះ បានចោទប្រកាន់រដ្ឋាភិបាលថា បានធ្វើសកម្មភាពយឺតពេកក្នុងការចាត់ចែងរឿងវ៉ាក់សាំងសំរាប់ប្រជាជនក្នុងប្រទេស។ Thanathorn ជាមនុស្សរំខានម្នាក់នៅខាងរដ្ឋាភិបាលលោក Prayuth។

គណបក្សរបស់លោកបានឈរនៅលំដាប់ទី ៣ រឹងមាំក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៩ ប៉ុន្តែលោកត្រូវបានបង្ខំឱ្យចេញពីសភានៅពេលតុលាការបានសំរេចថាលោកបានរំលោភច្បាប់បោះឆ្នោត។ ក្រោយមកគណបក្សរបស់គាត់ត្រូវបានរំលាយដោយផ្អែកលើបច្ចេកទេសស្រដៀងគ្នា។

មានការចោទប្រកាន់ថាក្រុមហ៊ុនដែលមានទំនាក់ទំនងល្អ ទទួលបានប្រាក់ចំណេញដោយមិនតម្លាភាពពីកិច្ចសន្យារបស់រដ្ឋាភិបាលដើម្បីផលិតវ៉ាក់សាំង ដែលការចោទប្រកាន់នេះត្រូវបានបដិសេធដោយរដ្ឋាភិបាលនិងក្រុមហ៊ុនដែលពាក់ព័ន្ធ។

លោក Prayuth បានមានប្រសាសន៍ថា “កុំបន្ទោសខ្ញុំចំពោះការគំរាមចាត់វិធានការតាមច្បាប់” ។ ខ្ញុំត្រូវរក្សាទំនុកចិត្តរបស់ប្រជាជននិងការជឿជាក់លើរដ្ឋាភិបាល” ។ក្រុមមន្រ្តីសុខាភិបាលនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារបានការពារការខិតខំប្រឹងប្រែងដើម្បីទទួលថ្នាំបង្ការ។

លោក Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបាននិងកំពុងធ្វើការដើម្បីទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងចាប់តាំងពីខែកុម្ភៈ ប៉ុន្តែបានចំណាយពេលវេលាដើម្បីវាយតម្លៃទៅតាមការសមស្រប។

លោកបាននិយាយថារដ្ឋាភិបាលបានកំណត់គោលដៅឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ ៥០ ភាគរយនៃចំនួនប្រជាជននៅចុងឆ្នាំនេះ ហើយកំពុងព្យាយាមដើម្បីទទួលបានការផ្គត់ផ្គង់បន្ថែមទៀតសម្រាប់ការពារមនុស្សគ្រប់គ្នា។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ