អូស្ត្រាលី៖ អ្នកជួយសង្គ្រោះ និងប៉ូលីសបាននិយាយថា បុរសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយត្រីឆ្លាមដែលគេសង្ស័យកាលពីថ្ងៃអង្គារ នៅលើឆ្នេរខ្សាច់ដ៏ពេញនិយមមួយនៃឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋញូសាវវែល (NSW) របស់អូស្រ្តាលី។

ប៉ូលីស NSW បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាកម្មសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅឆ្នេរទុនគួរី (Tuncurry beach) ចម្ងាយជាង ៣០០ គីឡូម៉ែត្រ ខាងជើងទីក្រុងស៊ីដនី បន្ទាប់ពីមានរបាយការណ៍នៃការវាយប្រហារដោយសារត្រីឆ្លាម។

បុរសដែលត្រូវបានគេជឿថាមានអាយុជាង ៥០ ឆ្នាំ បានរងរបួសធ្ងន់ត្រង់ភ្លៅខាងស្តាំរបស់គាត់ បន្ទាប់ពីត្រូវបានវាយប្រហារពេលកំពុងជិះទូកលេង។

NSW Ambulance បាននិយាយនៅក្នុង twitter ថា “ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតពីសំណាក់គ្រូពេទ្យ និងអ្នកឈរមើលនៅកន្លែងកើតហេតុក៏ដោយ ក៏បុរសនេះមិនអាចត្រូវបានសង្គ្រោះបានទេ” ។

យោងតាមសមាគមអភិរក្ស Taronga ដែលប្រមូលទិន្នន័យវាយប្រហាររបស់ត្រីឆ្លាមបានអោយដឹងថា ឧប្បត្តិហេតុនេះអាចជាការវាយប្រហាររបស់ត្រីឆ្លាមដ៏សាហាវដំបូងបង្អស់របស់អូស្រ្តាលីប្រចាំឆ្នាំ។ មនុស្ស៨ នាក់ត្រូវបានសម្លាប់កាលពីឆ្នាំមុន។

គួររលឹកថា ឆ្នេរទុនគួរី ដែលត្រូវបានគេហៅថា ឆ្នេរ Nine Mile beach និងឆ្នេរជិតខាង Forster Main Beach ត្រូវបានបិទ។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ