គណៈកម្មាធិការសន្តិសុខអូស្ត្រាលីជួបប្រជុំ នៅពេលដែលប្រជាជនកោះសូឡូម៉ូន ប្រឆាំងនឹងការបិទប្រទេស ដោយបានធ្វើការដុតបំផ្លាញអគារ
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍ថា គណៈកម្មាធិការសន្តិសុខកំពូលរបស់ប្រទេសអូស្ត្រាលីបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីភាពចលាចលស៊ីវិលដែលកំពុងកើនឡើងនៅកោះសូឡូម៉ូន (Solomons Island) ខណៈដែលក្រុមបាតុករនៅក្នុងប្រទេសប៉ាស៊ីហ្វិកមួយនេះបានប្រឆាំងនឹងការបិទប្រទេស និងបានដុតបំផ្លាញអគារក្នុងរដ្ឋធានីនៅថ្ងៃទី ២។
Australian Broadcasting Corp បានរាយការណ៍ថា គណៈកម្មាធិការសន្តិសុខជាតិ ដែលផ្តល់ប្រឹក្សាដល់នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកិច្ចការបរទេស បានហៅអោយមានកិច្ចប្រជុំនេះ ចំពេលមានរបាយការណ៍ និងរូបភាពដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមនៃហ្វូងបាតុករ រួមទាំងការដុតអគារនៅ Chinatown នៃទីក្រុង Honiara។
ជាក់ស្តែង អ្នកកាន់អំណាចក្នុងតំបន់អូស្ត្រាលីមិនមានគម្រោងធ្វើអន្តរាគមន៍ភ្លាមៗទេ ហើយមិនបានបង្ហាញថាតើ កោះ សូឡូម៉ូន បានស្នើសុំជំនួយដែរឬទេ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសទាំងពីរបាននិយាយគ្នាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ អំពីស្ថានភាពកាន់តែអាក្រក់ទៅៗ។
យ៉ាងណាម៉ិញ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់លើភាពចលាចលនេះទេ ប៉ុន្តែបាននិយាយថា ប្រជាជនបានធ្វើដំណើរពីខេត្ត Malaita ដែលមានប្រជាជនច្រើនបំផុតមករដ្ឋធានីដោយសារតែមានការព្រួយបារម្ភអំពីការមើលរំលងដោយរដ្ឋាភិបាលជាតិ។
នាយករដ្ឋមន្ត្រីសូឡូម៉ូន លោក Manasseh Sogavare កាលពីថ្ងៃពុធ បានប្រកាសបិទប្រទេសរយៈពេល ៣៦ម៉ោង នៅទីក្រុង Honiara បន្ទាប់ពីមានចលាចលចុងក្រោយដោយហៅវាថា "ព្រឹត្តិការណ៍សោកសៅ និងអកុសលមួយផ្សេងទៀតដែលមានគោលបំណងធ្វើឱ្យរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យមានការធ្លាក់ចុះ"។
ការបិទប្រទេសដែលនឹងដំណើរការរហូតដល់ម៉ោង ៧ ព្រឹក នៅថ្ងៃសុក្រនឹង "អនុញ្ញាតឱ្យភ្នាក់ងារអនុវត្តច្បាប់របស់យើងស៊ើបអង្កេតឱ្យបានពេញលេញនូវជនល្មើសនៃព្រឹត្តិការណ៍ថ្ងៃនេះ និងដើម្បីការពារការបំផ្លិចបំផ្លាញដោយគ្មានច្បាប់បន្ថែមទៀត"
គួររំលឹកថា កងកម្លាំងប៉ូលីសកោះ (ហៅកាត់ RSIPF) បានជំរុញឱ្យប្រជាជនដែលរៀននៅសាលា និងអាជីវកម្មជុំវិញទីក្រុង Honiara ស្នាក់នៅផ្ទះ ដើម្បីជៀសវាងការរងផលប៉ះពាល់ពីភាពចលាចល។ NR