ក្រិក៖ ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅក្នុងព្រៃភ្នំនៅលើកោះក្រិក Lesbos ជិតប្រទេសទួរគី កាលពីថ្ងៃសៅរ៍ បានឆេះទ្រព្យសម្បត្តិនៅឯរមណីយដ្ឋានឆ្នេរ Vatera ខណៈដែលយន្តហោះជាច្រើនបានចូលរួមកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ។

មុននេះ អាជ្ញាធរបានបញ្ជាឱ្យជម្លៀសមនុស្សចេញពីរមណីយដ្ឋានសមុទ្រ Aegean ខណៈដែលភ្លើងឆេះព្រៃបានខិតជិតយ៉ាងគ្រោះថ្នាក់ ដែលបង្កដោយខ្យល់បក់ខ្លាំង។

ភ្លើងឆេះព្រៃនៅតំបន់ភ្នំក្បែរទីក្រុងអាថែន កាលពីដើមសប្តាហ៍នេះ បានបំផ្លាញផ្ទះសម្បែង និងបង្ខំមនុស្សរាប់រយនាក់ឱ្យភៀសខ្លួន ដោយអាជ្ញាធរបានហៅរដូវក្តៅនេះថា ជារដូវក្តៅដ៏លំបាកបំផុតមួយនៅសមុទ្រមេឌីទែរ៉ាណេ។

យ៉ាងណាម៉ិញ ក្រិកកំពុងរងគ្រោះភ្លើងឆេះព្រៃជាលើកទី ២ ជាប់ៗគ្នានៅឆ្នាំនេះ។

គួររំលឹកថា កាលពីឆ្នាំមុន ភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើ ប្រមាណ ៣០០.០០០ ផ្ទៃក្រឡា (ប្រហែល ១២១.០០០ ហិចតា) នៅទូទាំងប្រទេសក្រិក កំឡុងពេលរលកកំដៅដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេល ៣០ ឆ្នាំ មកនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ