ភ្លើងឆេះព្រៃ Dixie Fire បានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដីប្រមាណ៥០ ម៉ឺនហិចតា បង្ខំឲ្យ មនុស្ស ៣០.០០០ នាក់ចេញពីផ្ទះ
កាលីហ្វ័រញ៉៖បើតាមអាជ្ញាធរអាមេរិក គិតត្រឹមថ្ងៃអាទិត្យ ភ្លើងឆេះព្រៃ Dixie Fire បានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដីប្រមាណ ៤៦៣,៤៧៧ហិកតាហើយ ដែលកើនឡើងពីចំនួន ៤៤៧,៧២៣ហិកតាកាលពីមួយថ្ងៃមុន។ ឥឡូវនេះ វាកំពុងគ្របដណ្តប់លើផ្ទៃដីដែលមានទំហំធំជាងទីក្រុង Los Angeles ហើយ ខណៈក្រុមពន្លត់អគ្គិភ័យជាង ៥,០០០នាក់ កំពុងព្យាយាមប្រយុទ្ធប្រឆាំងជាមួយវា។ភ្លើងឆេះព្រៃនេះបាន បង្ខំឲ្យ មនុស្ស ៣០.០០០ នាក់ចេញពីផ្ទះរបស់ពួកគេ។ សំណង់ជិត ៦០០ ត្រូវបានបំផ្លាញហើយអណ្តាតភ្លើងនៅសេសសល់២១ ភាគរយ។នេះបើតាមការចេញផ្សាយ ដោយសារ ព័ត៌មាន NBC NEWS នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។
អាជ្ញាធរអាមេរិកបានប្រកាសនៅពេលនេះថា ភ្លើងឆេះព្រៃឈ្មោះ ឌីចស៊ី (Dixie Fire) ដែលកំពុងឆាប ឆេះនៅតំបន់ ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាបានក្លាយជាភ្លើងឆេះព្រៃដ៏ធំបំ ផុតទី ២ នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រួចទៅហើយ ដោយមនុស្ស ០៣នា ក់ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន និងរាប់ពាន់នាក់ទៀតកំពុងរត់ភៀសខ្លួនចេញពីអណ្តាតភ្លើង ដែលកំពុងលុកលុយយ៉ាងសន្ធោសន្ធៅ នៅក្នុងរដ្ឋមួយនេះ។
ភ្លើងឆេះព្រៃ Dixie Fire គឺជាភ្លើងឆេះព្រៃដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ប៉ុន្តែជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃធំៗចំនួន ១១ប៉ុណ្ណោះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នៅចុងសប្តាហ៍នេះ វាបានយកឈ្នះលើភ្លើងឆេះព្រៃឈ្មោះ (Mendocino Complex Fire) ដែលបានឆាបឆេះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំ២០១៨ ដែលធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតទី ២ នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋ ដែលមានប្រជាជនរស់នៅច្រើនជាងគេ នៅអាមេរិកមួយនេះ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដ៏ធំបំផុតទី ១ នៅក្នុងប្រវត្តិសាស្ត្រ នៃរដ្ឋកាលីហ្វ័រញ៉ា គឺភ្លើងឆេះព្រៃឈ្មោះ អក់ហ្គឹស ខុមផ្លិច (August Complex Fire) កាលពីឆ្នាំ២០២០។ ភ្លើងឆេះព្រៃ Dixie Fire បាន និងកំពុងឆាបឆេះក្នុងទីតាំងជាច្រើននៃតំបន់ Northern California ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោច ៤០០កន្លែងរួចទៅហើយ៕SP