អាហ្រ្វិកខាងត្បូង៖ ភ្លើងឆេះព្រៃនៅលើជម្រាលភ្នំនៃទ្វីបអាហ្រ្វិកខាងត្បូង បានបង្ខំឲ្យនិស្សិតសាកលវិទ្យាល័យ Cape Town ជម្លៀសខ្លួនចេញកាលពីថ្ងៃអាទិត្យ ខណៈដែលអណ្តាតភ្លើងបានឆេះបំផ្លាញអាគារសាកលវិទ្យាល័យជាច្រើនកន្លែង ហើយអ្នកពន្លត់អគ្គីភ័យបានប្រើឧទ្ធម្ភាគចក្រដើម្បីបាញ់ទឹកនៅតាមតំបន់នោះ។

អគ្គិភ័យបានចាប់ផ្តើមឆេះកាលពីព្រឹកថ្ងៃអាទិត្យ នៅជិតកន្លែងរំលឹកដល់អ្នកនយោបាយ Cecil Rhodes ដែលមានទីតាំងស្ថិតនៅ Devils Peak ជាផ្នែកមួយផ្សេងទៀតនៃផ្ទៃខាងក្រោយនៃភ្នំ Cape Town មុនពេលរាលដាលយ៉ាងលឿនដល់ជម្រាល។

សាកលវិទ្យាល័យបានចេញសេចក្តីថ្លែងការណ៍មួយថា "និស្សិត UCT ទាំងអស់ត្រូវបានជម្លៀសចេញពីបរិវេណសាលាដោយបុគ្គលិកជំនួយសេវាកម្មបន្ទាន់" ។ ផ្សែងខ្មួលខ្មាញ់អាចមើលឃើញរាប់សិបគីឡូម៉ែត្រពីចំងាយ និងផ្លូវមួយចំនួនត្រូវបានបិទ ហើយភ្លើងឆះក៏បានធ្វើអោយអ្នកឡើងភ្នំដឹងផងដែរ។

យ៉ាងណាមិញ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា និស្សិតកំពុងចលចលជុំវិញផ្លូវធំ ចំពេលមានផ្សែងហុយឡើងដោយកម្លាំងខ្យល់បក់ខ្លាំង។ 

គួរបញ្ជាក់ថា អភិបាលក្រុងបាននិយាយថា ពួកយើងមិនបានស្នើសុំឱ្យប្រជាជននៅជាយក្រុង Rondesbosch និងតំបន់ជុំវិញនោះជម្លៀសចេញទេ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ