ទីក្រុងម៉ិចស៊ិចកូ៖ ប្រធានាធិបតីម៉ិចស៊ិចកូលោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃអាទិត្យថា គាត់បានធ្វើតេស្តិ៍វិជ្ជមានលើជំងឺ Covid-19 ហើយរោគសញ្ញារបស់លោកស្រាល និងកំពុងទទួលការព្យាបាល។

លោក Lopez Obrador មានអាយុ ៦៧ ឆ្នាំដែលប្រឆាំងនឹងការពាក់របាំងមុខ បាននិយាយថា “ខ្ញុំតែងតែមានសុទិដ្ឋិនិយម” ។

យ៉ាងណាម៉ិញ លោក Lopez Obrador បាននិយាយនៅលើបណ្តាញសង្គម Twitter ថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់លោកនឹងធ្វើសន្និសីទកាសែតពេលព្រឹកជាទៀងទាត់ ក្នុងអំឡុងពេលអវត្តមានរបស់លោក។

សូមបញ្ជាក់ផងដែរថា ប្រទេសម៉ិចស៊ិចកូ ស្ថិតនៅក្នុងរលកនៃការរាតត្បាតជាលើកទី ២ នៃCovid-19 ហើយមានចំនួនអ្នកស្លាប់ខ្ពស់បំផុតចំណាត់ថ្នាក់ទី ៤ នៅទូទាំងពិភពលោក។ ក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ១០.៨៧២ នាក់និងអ្នកស្លាប់ចំនួន ៥៣០ នាក់ដែលនាំឱ្យមានការឆ្លងឡើងដល់ ១.៧៦៣.២១៩ នាក់និងស្លាប់ចំនួន ១៤៩.៦១៤ នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ