ចំនួនអ្នកស្លាប់ដោយសារការផ្ទុះរថយន្តដឹកប្រេងនៅប្រទេសសៀរ៉ាឡេអូន (Sierra Leone) កើនដល់ ១៤៤នាក់
3 ឆ្នាំ មុន
ទិន្នន័យរបស់ក្រសួងសុខាភិបាល បានបង្ហាញកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះធុងប្រេងនៅក្នុងរដ្ឋធានីនៃប្រទេសសៀរ៉ាឡេអូន (Sierra Leone) កាលពីថ្ងៃទី ៥ ខែវិច្ឆិកា បានកើនឡើងដល់ ១៤៤ នាក់ ពីការប៉ាន់ស្មានពីមុនចំនួន ១១៥ នាក់។
រថយន្តដឹកប្រេងបានផ្ទុះបន្ទាប់ពីការបុកគ្នានៅជាយក្រុង Freetown ។ ជាក់ស្តែង ជនរងគ្រោះរួមមានមនុស្សដែលបាននាំគ្នាប្រមូលប្រេងដែលលេចធ្លាយចេញពីរថយន្តដែលដាច់នោះផងដែរ។
យ៉ាងណាម៉ិញ ក្រសួងបាននិយាយថា មនុស្សចំនួន ៥៧ នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលក្នុងនោះ ១១ នាក់ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ NR