ប្រេស៊ីល៖ និយតករសុខភាពសហព័ន្ធប្រេស៊ីល ឈ្មោះ Anvisa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ ថា បានផ្អាកការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួនជាង ១២ លានដូស ដែលបង្កើតឡើងដោយក្រុមហ៊ុនស៊ីណូវ៉ាក់ ជីវបច្ចេកវិទ្យាលីមីតធីត (SVA.O) ដែលផលិតនៅក្នុងរោងចក្រដែលគ្មានការអនុញ្ញាត។

Anvisa បាននិយាយថា ពួកគេត្រូវបានជូនដំណឹងនៅថ្ងៃសុក្រ ដោយវិទ្យាស្ថាន Butantan របស់ Sao Paulo ដែលជាមជ្ឈមណ្ឌលជីវវេជ្ជសាស្ត្រ ដែលបានសហការជាមួយក្រុមហ៊ុន ស៊ីណូវ៉ាក់ ដើម្បីបំពេញនិងបញ្ចប់សង្វាក់ផលិតកម្មនៃវ៉ាក់សាំងក្នុងស្រុក ដែលមានចំនួន ២៥ ប៉ាច់ ឬស្មើនឹង ១២,១ លានដូស ត្រូវបានបញ្ជូនទៅប្រទេសប្រេស៊ីល។

និយតករបាននិយាយថា "អង្គភាពផលិត ... មិនត្រូវបានត្រួតពិនិត្យនិងមិនត្រូវបានអនុម័តដោយ Anvisa ក្នុងការអនុញ្ញាតឱ្យប្រើវ៉ាក់សាំងសង្គ្រោះបន្ទាន់ នេះទេ" ។ ការហាមឃាត់នេះគឺជា “វិធានការការពារជាមុនដើម្បីចៀសវាងការធ្វើឱ្យប្រជាជនប្រឈមនឹងហានិភ័យដែលអាចកើតមាន” ។

និយតករក៏បាននិយាយថា វិទ្យាស្ថាន Butantan បានប្រាប់ Anvisa ថាវ៉ាក់សាំង ១៧ ប៉ាច់ទៀត ដែលសរុបទាំងអស់ ៩ លានដូស ត្រូវបានផលិតនៅក្នុងរោងចក្រតែមួយ ហើយកំពុងធ្វើដំណើរទៅប្រទេសប្រេស៊ីល។

យ៉ាងណាម៉ិញ ពូកគេបាននិយាយថា ក្នុងអំឡុងពេលហាមឃាត់រយៈពេល ៩០ ថ្ងៃ Anvisa នឹងស្វែងរកអធិការកិច្ចរោងចក្រនិងស្វែងយល់បន្ថែមអំពីសុវត្ថិភាពនៃដំណើរការផលិត។

គួររំលឹកថា ក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងនៅដើមឆ្នាំនេះ វ៉ាក់សាំងដែលគ្រប់គ្រងភាគច្រើនគឺមកពីក្រុមហ៊ុនស៊ីណូវ៉ាក់។  NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ