ក្រុមហ៊ុនអាកាសចរណ៍កេនយ៉ាអ៊ែរវ៉េបានបញ្ជាក់ថា តាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០ ចំណូលក្រុមហ៊ុនបានធ្លាក់ចុះរហូតដល់៣៣៣លានដុល្លារអាមេរិក ស្មើនឹង៥៩ភាគរយ។ តួលេខនេះមានការកើនឡើងខ្ពស់ជាងមុន ខណៈកេនយ៉ាអ៊ែរវ៉េបានកត់ត្រាការខាតបង់ប្រាក់របស់ខ្លួនប្រមាណ១១៨ លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងឆ្នាំ២០១៩ ។ មូលហេតុដែលមានការខាតចុងខាតដើម គឺដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជំរុញឲ្យមានការរឹតត្បិតការធ្វើដំណើរ។

លោកMichael Joseph ប្រធានក្រុមហ៊ុនអាកាសចរណ៍កេនយ៉ាអ៊ែរវ៉េបាននិយាយថា បើតាមការព្យាករនៅក្នុងឆ្នាំ២០២១នេះ ប្រហែលនៅតែមិនទាន់ទទួលបានកំណើនគួរឱ្យកត់សម្គាល់នៅឡើយទេ។ លោកថាអាចនឹងចំណាយពេលរហូតដល់ឆ្នាំ២០២៤ ដើម្បីទទួលបានកំណើនអ្នកដំណើរដូចឆ្នាំ២០១៩ វិញ។ 

លោកស្រីHellen Mathuka ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនកេនយ៉ាអ៊ែរវ៉េបញ្ជាក់ដែរថា អ្នកដំណើរបានកាត់បន្ថយមកនៅត្រឹមចំនួន១,៨លាននាក់ ស្មើនឹង៦៦ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២០ ខណៈឆ្នាំ២០១៩ មានចំនួន៥,២លាននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ