ណៃពិដោ ៖ ទីក្រុងដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈ។ អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធាបាននិយាយថា មានរថយន្តរាប់រយគ្រឿងបានតម្រង់ជួរ នៅពេលព្រឹកព្រលឹម ដើម្បីឲ្យបានប្រេងឥន្ធនៈប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ធ្នូ ២០២៣។

កាសែតរដ្ឋរបស់មីយ៉ាន់ម៉ា ឈ្មោះថា Global New Light of Myanmar បាននិយាយថា កង្វះខាតប្រេងនេះបានចាប់ផ្តើម កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។ ប្រភពបានបន្តថា «ដោយសារតែការពន្យារពេល ក្នុងការដឹកជញ្ជូនប្រេងពីកំពង់ផែ Thilawa ទៅកាន់ស្ថានីយ៍ចាក់បំពេញ ទើបខ្វះខាតបែបនេះ» ប៉ុន្តែគេមិនផ្តល់ព័ត៌មានលម្អិត បន្ថែមទៀតទេ។

ប្រេងឥន្ធនៈ ភាគច្រើនរបស់ទីក្រុងយ៉ាំងហ្គោន ត្រូវបានដឹកជញ្ជូនដល់តាមកំពង់ផែ ប៉ុន្តែ ការណ៍ដែលរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះ ធៀបនឹងប្រាក់ដុល្លារ ចាប់តាំងពីយោធាបានកាន់កាប់អំណាច ក្នុងឆ្នាំ២០២១មក បានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាព របស់អ្នកនាំចូលប្រេង លើការដឹកជញ្ជូន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ