BEIRUT៖ អង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃសុក្រនេះថា ប្រជាជនជាង ៤ លាននាក់ នៅក្នុងប្រទេសលីបង់ រួមទាំងជនភៀសខ្លួន ១ លាននាក់ បានប្រឈមនឹងការខាតបង់ទឹកស្អាតដោយសារកង្វះថវិកា ប្រេងឥន្ធនៈនិងការផ្គត់ផ្គង់ ដែលប៉ះពាល់ដល់ការបូមទឹក។

សេចក្តីថ្លែងការណ៍មួយរបស់អង្គការយូនីសេហ្វ បានថ្លែងថា អង្គការយូនីសេហ្វប៉ាន់ប្រមាណថា ការបូមទឹកភាគច្រើននឹងឈប់ជាបណ្តើរៗ នៅទូទាំងប្រទេស ក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ ខាងមុខនេះ។

យ៉ាងណាមិញ វិបត្តិសេដ្ឋកិច្ចបានប្រែទៅជាកង្វះខាតយ៉ាងខ្លាំងនៃទំនិញមូលដ្ឋានដូចជា ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។


យូនីសេហ្វបាននិយាយទៀតថា ប្រសិនបើប្រព័ន្ធផ្គត់ផ្គង់ទឹកសាធារណៈដួលរលំ នោះថ្លៃទឹកអាចនឹងកើនឡើង ២០០% ក្នុងមួយខែ ដោយសារទឹកនឹងត្រូវបានធានាពីអ្នកផ្គត់ផ្គង់ទឹកឯកជន តែប៉ុណ្ណោះ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនត្រូវការថវិកាចំនួន ៤០ លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីធានាកម្រិតអប្បបរមាប្រេងឥន្ធនៈ ក្លរីន គ្រឿងបន្លាស់ និងការថែទាំ ដែលត្រូវការដើម្បីរក្សាប្រព័ន្ធសំខាន់ៗឱ្យដំណើរការបាន។

គួររំលឹកថា លើកលែងតែមានវិធានការបន្ទាន់ត្រូវបានធ្វើឡើង បើមិនដូច្នេះទេ មន្ទីរពេទ្យ សាលារៀន និងកន្លែងសាធារណៈសំខាន់ៗនឹងមិនអាចដំណើរការបានទេ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ