លោក បៃដិន (Biden) បានសន្យាថានឹងចាក់វ៉ាក់សាំង Covid ចំនួន ១៥០ លានក្នុងរយៈពេល ១០០ ថ្ងៃ តើតួលេខនេះបង្ហាញនិងរៀបរាប់យ៉ាងណា?
USA៖ កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតី ចូ បៃដិន បានដាក់គោលដៅចាក់វ៉ាក់សាំង Covid-19 ដល់ទៅ ១៥០ លានដងចូលក្នុងដៃក្នុងរយៈពេល ១០០ ថ្ងៃដំបូង នៃការចូលកាន់តំណែងថ្មីរបស់លោកនៅក្នុងការិយាល័យ។ បន្ទាប់មកនៅថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីអត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូង លោក បៃដិន បានបន្ថយចំនួនពី ១៥០ លានមកត្រឹមតែគោលដៅ ១០០ លានវិញ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលចូលកាន់តំណែង លោកបាននិយាយថាគោលដៅរបស់លោកគឺការចាក់វ៉ាក់សាំងចំនួន ១០០ លានដូស។
ខណៈពេលដែលប្រធានបុគ្គលិករបស់លោក បៃដិន បាននិយាយថាគោលដៅ ១០០ លានថា “មហិច្ឆតា” អត្រាចាក់វ៉ាក់សាំងដែលចាំបាច់ដើម្បីឈានដល់កំរិតដែលបានកំណត់ មិនខ្ពស់ជាងអត្រាដែលត្រូវនឹងនៅថ្ងៃទី ២០ ខែមករាឡើយ។ រដ្ឋបាលរបស់លោក បៃដិន មានពេលរហូតដល់ថ្ងៃទី ២៩ ខែមេសា ដើម្បីឈានដល់គោលដៅមួយនេះ។
គេប្រើក្រាហ្វិចដើម្បីតាមដានថាតើប្រទេសនេះកំពុងស្ថិតនៅលើផ្លូវដើម្បីឈានដល់គោលដៅរដ្ឋបាលដែរឬទេ។ ចំណាំថា ការចាក់វ៉ាក់សាំងសរុបដែលបានផ្តល់ឱ្យ ដូចជាការចាក់វ៉ាក់សាំងទី១ និងទី២ ជាការចាក់វ៉ាក់សាំងពីរដាច់ដោយឡែកពីគ្នា នោះគឺជាអ្វីដែលគេត្រូវរាប់។ តែវាមិនដូចជាការចាក់វ៉ាក់សាំងដោយពេញលេញនោះទេ ពីព្រោះថាការចាក់វ៉ាក់សាំងលើកទី ១ និងទី ២ គួរតែត្រូវរាប់ជាចំនួនតែមួយ មិនមែនពីរ។ លោក Biden បានលើកឡើងយ៉ាងច្បាស់អំពីការចាក់វ៉ាក់សាំងចូលទៅក្នុងដៃនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់អំពីគោលដៅនោះ។
ក្រាហ្វិចនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅរៀងរាល់ថ្ងៃ មុនម៉ោង ២ រសៀល។
បញ្ជាក់៖ រូបខាងក្រោមជារូបថតតំណាងដែលបានថតចេញពីក្រាហ្វិច