បាងកក៖ ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងថ្មីពីវីរុសកូរូ៉ណា ចំនួន ២.៨៣៩ នាក់ កាលពីថ្ងៃសៅរ៍ ដែលជាកំណត់ត្រាថ្មីនៃករណីអ្នកឆ្លង ដោយសាររលកទីបីនៃប្រទេសនេះ ជាហេតុធ្វើអោយការឆ្លងសរុបកើនរហូតដល់ ៥៣.០២២ ករណី។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានរាយការណ៍អំពីអ្នកស្លាប់ថ្មីចំនួន ៨នាក់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដល់ ១២៩នាក់ ចាប់តាំងពីមានការរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន។