Toronto, Canada៖ ក្រុមអ្នកជំនាញបានណែនាំដល់អភិបាលខេត្តនេះកាលពីថ្ងៃព្រហស្បតិ៍ថា កូរូណាវីរុសវ៉ារ៉្យង់នេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋ Ontario ហើយលុះត្រាតែពួកគេអាចគ្រប់គ្រងវាបាន ប្រសិនបើមិនដូច្នេះទេ ខេត្តនេះប្រឈមនឹងរលកទី ៣ នៃជំងឺរាតត្បាតមិនខាន ។
មានការព្រមាននិយាយថា ពីរបីសប្តាហ៍ទៀតគឺជាដំណាក់កាលសំខាន់ ខណៈដែលការវិវត្តឈានឡើងនៃវ៉ារ៉្យង់កើនជាលំដាប់ ត្រូវខំធ្វើយ៉ាងណាអោយមានការគ្រប់គ្រងបានល្អនៅក្នុងខេត្ត មិនអោយករណីឆ្លងកើនឡើងច្រើនតទៅទៀតទេ។
មូលហេតុដែលអ្នកជំនាញសំដែងការព្រួយបារម្ភ ដោយសារតែ កូរូណាវីរុសវ៉ារ៉្យង់ឆ្លងរហ័ស ហើយនៅតែបន្តរាលដាលយ៉ាងច្រើនពាសពេញ Ontario ។ សមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងអត្រាឆ្លងរាលដាលនឹងកំណត់ថា តើយើងវិលមករកភាពប្រក្រតីវិញ ឬនឹងប្រឈមមុខនឹងរលកនៃការឆ្លងលើកទី ៣ ។
យោងតាមសេចក្តីសង្ខេបដែលចេញផ្សាយដោយទីប្រឹក្សាវិទ្យាសាស្រ្តនិងតារាងគំរូបង្ហាញថា ខណៈពេលដែលមានបំលាស់ប្តូរប្រភេតមេរោគនៃវីរុសនេះដោយជៀសមិនផុត ជាកត្តាដែលអាចផ្តល់ឱកាសអោយវីរុសនេះបន្តចម្លងកាន់តែខ្លាំងឡើង ហើយកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង។
ក្រាហ្វិចដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណែតមុនការធ្វើសេចក្តីរាយការណ៍បានបង្ហាញពីករណីនៃវ៉ារ្យ៉ង់ថ្មីនៅរដ្ឋ Ontario បានលោតពីក្រោម ៥ ក្នុងចំណោមប្រជាជន ១០០.០០០ នាក់រៀងរាល់សប្តាហ៍នៅដើមខែកុម្ភៈ ដល់ជិត ២០ នាក់ក្នុងចំណោមប្រជាជន ១០០.០០០ នាក់ក្នុងមួយសប្តាហ៍នៅដើមខែមីនា។