អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានដំឡើងឋានន្តរស័ក្តិជាផ្កាយដល់ឧត្តមសេនីយ៍ដែលធ្លាប់បានឃើញជាយូរមកហើយ ក្នុងវិស័យយោធាដ៏មានឥទ្ធិពលរបស់ប្រទេស និងជាតួអង្គសំខាន់នៅក្នុងកម្មវិធីមីស៊ីលរបស់ខ្លួន ទៅកាន់តំណែងមួយនៅក្នុងគណៈប្រធាននៃគណបក្សនយោបាយពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សាយថា លោក Pak Jong Chon នឹងធ្វើជាលេខានៃគណៈកម្មាធិការកណ្តាលរបស់បក្ស WPK ។

ការបោះឆ្នោតរបស់លោកទៅកាន់គណៈប្រធាន ជាស្ថាប័នដែលធ្វើសេចក្តីសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងជើង បានកើតឡើងបន្ទាប់ពីលោកហាក់ដូចជាប្រឈមមុខនឹងការស្តីបន្ទោស ឬការដកស័កចេញ នៅក្នុងខែកក្កដា បន្ទាប់ពីមេដឹកនាំ លោក គីម ជុងអ៊ុន បានចោទប្រកាន់មន្ត្រីថា បានបង្កឱ្យមានវិបត្តិដ៏ធំមួយជាមួយនឹងការរីករាលដាលនៃមេរោគឆ្លង។

តួយ៉ាង ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍ពីករណីឆ្លងវីរុសនេះទេ ហើយក៏មិនដែលបញ្ជាក់ពីវិបត្តិទាំងនោះដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Pak Jong Chon  ត្រូវបានតំឡើងឋានៈជាឧត្តមសេនីយ៍ផ្កាយ ៤ ដឹកនាំយោធា ជាប្រធានសេនាធិការទូទៅនៃកងទ័ព ហើយមានមុខលេចធ្លោ រួមជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន រួមទាំងជិះសេះដ៏ល្បីល្បាញឡើងភ្នំពិសិដ្ឋរបស់កូរ៉េខាងជើង ទៀតផង។

យ៉ាងណាម៉ិញ ក្រុមអ្នកវិភាគបានចាត់ទុកថា ការដំឡើងដំណែងរបស់ លោក Pak Jong Chon នៅក្នុងតួនាទីរបស់លោកនៅក្នុងការអភិវឌ្ឍន៍កាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលលើសពីនេះបន្ទាប់ពីលោក គីម ជុងអ៊ុន បានផ្អាកការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយកាលពីឆ្នាំ ២០១៨ ចំពេលមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។

គួររំលឹកថា ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងក៏បានរាយការណ៍ថា លោក Pak Jong Chon ហាក់ដូចជាបានជំនួសដំណែង លោក Ri Pyong-chol ដែលជាឧត្តមសេនីយ៍ដ៏មានអំណាចម្នាក់ទៀតដែលបានដើរតួយ៉ាងសំខាន់នៅក្នុងកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនៅឯវិមានប្រធានាធិបតី។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ