CANBERRA៖ ប្រទេសអូស្រ្តាលីកាលពីថ្ងៃសៅរ៍ បានកត់ត្រាករណីជំងឺកូវីត១៩ ក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជាងពីរសប្តាហ៍ បន្ទាប់ពីវេជ្ជបណ្ឌិតម្នាក់បានធ្វើតេស្តិ៍វិជ្ជមានកូវីត១៩ ដែលបង្កឱ្យមានការរឹតត្បិតនៅក្នុងមន្ទីរពេទ្យក្នុងតំបន់។
នាយករដ្ឋមន្រ្តីរដ្ឋឃ្វីនឡែន លោក Annastacia Palaszczuk បាននិយាយថា វេជ្ជបណ្ឌិតម្នាក់ (មិនបញ្ចេញឈ្មោះ) កាលពីសប្តាហ៍មុនបានព្យាបាលអ្នកជំងឺពីរនាក់ ដែលទើបតែវិលត្រឡប់មកអូស្ត្រាលីវិញ ហើយបានធ្វើតេស្តវិជ្ជមានចំពោះកូរូណាវីរុសវ៉ារ្យ៉ង់របស់ចក្រភពអង់គ្លេស។
Palaszczuk បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានី Brisbane ថា “យើងដឹងថាវេជ្ជបណ្ឌិតនេះមានទំនាក់ទំនងជាមួយអ្នកជំងឺវិជ្ជមានទាំង ២ នាក់ គឺស្ថិតនៅមន្ទីរពេទ្យនៅពេលនោះ។ ឥឡូវនេះគាត់បានបង្ហាញរោគសញ្ញាហើយ” វាជាការឆ្លងជំងឺក្នុងស្រុកលើកដំបូងរបស់ប្រទេសអូស្ត្រាលីចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ។
លោក Palaszczuk បាននិយាយថា អាជ្ញាធរមិនទាន់កំណត់ ថាតើគ្រូពេទ្យនោះបានព្យាបាលអ្នកជំងឺប៉ុន្មាននាក់នោះទេ។ នៅពេលមន្ត្រីព្យាយាមកំណត់ទំហំនៃការផ្ទុះជំងឺនេះ មន្ទីរពេទ្យទាំងអស់នៅក្នុងរដ្ឋធានី នឹងត្រូវបិទទ្វារ។