ឥណ្ឌា៖ ការឆ្លង និងការស្លាប់ដោយសារកូរូណាវីរុសនៅឥណ្ឌា បានកើនឡើងជិតដល់កម្រិតខ្ពស់បំផុតប្រចាំថ្ងៃកាលពីថ្ងៃច័ន្ទ ដោយបង្កើនការអំពាវនាវដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ឱ្យធ្វើការបិទប្រទេស ដែលមានប្រជាជនច្រើនបំផុតទី២ នៅលើពិភពលោក។

ការឆ្លងថ្មីចំនួន ៣៦៦.១៦១ ករណី និងការស្លាប់ចំនួន ៣.៧៥៤ នាក់ ត្រូវបានរាយការណ៍ដោយក្រសួងសុខាភិបាល បានកើនឡើងបន្តិចពីកម្រិតខ្ពស់នាពេលថ្មីៗនេះ ដោយធ្វើអោយការឆ្លងសរុបរបស់ប្រទេសឥណ្ឌាកើនដល់ ២២.៦៦ លាននាក់ ជាមួយនឹងការស្លាប់ ២៤៦.១១៦ នាក់ ដោយសារមន្ទីរពេទ្យអស់អុកស៊ីសែននិងគ្រែទំនេរ ក៏ដូចជាគ្មានកន្លែងបញ្ចុះសព និងកន្លែងបូជាសព ផងដែរ។

ទិន្នន័យពីក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា គ្រប់គ្រងដោយរដ្ឋបានបង្ហាញថា ការធ្វើតេស្តរកជំងឺកូវីដ១៩ នៅថ្ងៃអាទិត្យនេះ មានកម្រិតទាបបំផុតនៅខែនេះ។ តួលេខនេះបើប្រៀបធៀបជាមួយជាមធ្យមប្រចាំថ្ងៃ ១.៧ លាននាក់ ក្នុងរយៈពេល ៨ ថ្ងៃដំបូងនៃខែឧសភា។ ចំនួនលទ្ធផលវិជ្ជមានពីការធ្វើតេស្ត៍នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី Narendra Modi កំពុងតែមានការរិះគន់ដែលបានអនុញ្ញាតឱ្យមានការប្រជុំធំៗនៅក្នុងពិធីបុណ្យសាសនា និងរៀបចំការប្រមូលផ្តុំគ្នាក្នុងការបោះឆ្នោតដ៏ធំមួយ ក្នុងអំឡុងពេលពីរខែកន្លងមកនេះ បើទោះបីជាមានករណីកើតឡើងក៏ដោយ ដែលជាមូលហេតុធំចំបងបណ្តាលអោយស្ថានភាពប្រទេសធ្លាក់ដុនដាបដល់ថ្នាក់នេះ។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ