នាថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្អែកនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់ជាមួយ ក្រុមជម្រើសជាតិឡាវ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 ប្រចាំពូល A។

ឃួន ឡាបូរ៉ាវី គឺជាកីឡាករតែម្នាក់ដែលជាការតែតបញ្ចូលទីនៅនាទី ៨៦ ក្រោយពីការបញ្ជូនបាល់ដោយកីឡាករ ប្រាក់ មុន្នីឧត្តម ជួយឲ្យក្រុមគោព្រៃកម្ពុជា យកឈ្នះ ឡាវ ១ទល់០​ កាលពីថ្ងៃទី ២២ ខែ មីនា​ ឆ្នាំ ២០១៨ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលធ្វើឡើងនៅទឹកដីនៃប្រទេសឡាវ ស្របពេលដែលនៅក្នុងពានរង្វាន់នេះ ម្ចាស់អាវលេខ ៩ បឹងកេតអេហ្វសុី មិនត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិនោះទេ។

*តារាងចំណាត់ថ្នាក់ប្រចាំពូល A នៃពានរង្វាន់ AFF Suzuki Cup 2018៖

សូមរំលឹកថា​ ក្រុមគោព្រៃកម្ពុជា ឆ្លងកាត់ ២ប្រកួតមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ពោលចាញ់ទាំង ២ប្រកួត មិនមានពិន្ទុរាប់នៅឡើយទេ ស្របពេលដែរ ក្រុមជម្រើសជាតិឡាវ ត្រូវបានជ្រុះចេញពីពានរង្វាន់ AFF Suzuki Cup 2018 នេះហើយ ក្រោយឆ្លងកាត់ ៣ប្រកួត ពោលគឺចាញ់ទាំង ៣ប្រកួត៕

*ទស្សនាវិដេអូហាយឡាយការប្រកួតរវាង កម្ពុជា យកឈ្នះ ឡាវ ១ទល់០៖

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ