(អាណិតណាស់)៖កុមារតូចអាយុ៣ឆ្នាំម្នាក់របួសមុខ ដោយសារតែឪពុកបានផ្សារដែកខ្ទាតកំទេចភ្លើងប៉ះចំពីដុងសាំងបណ្តាលឱ្យឆាបឆេះ រីឯម្តាយរបួសធ្ងន់
(ខេត្តកំពង់ឆ្នាំង)៖ កុមារតូចអាយុ ៣ ឆ្នាំរួមទាំងម្ដាយ បានរងរបួសដោយសាររលាកភ្លើងឆាបឆេះពី ពីដុងនិងដបសាំង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ និង៥០នាទី ព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសារ ស្រុកជលគីរី ខណៈដែល បុរសជាឪពុក និងត្រូវជាជីតាកុមាររងគ្រោះឡើងផ្សារដំបូល ខ្ទាត ផ្កាភ្លើងប៉ះពីដុងសាំងបណ្ដាលឲ្យឆាបឆេះ ។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ សាំង គឹមស៊ុន អាយុ ៣ឆ្នាំ ចំណែក ម្តាយមានឈ្មោះ ណែម ឡា អាយុ ៣៧ឆ្នាំ ។ ជនរងគ្រោះមានទីលំនៅភូមិឃុំកើតហេតុ ខាងលើ និងមានមុខរបរលក់សាំង និងគ្រឿងទេស ។ មុនពេលកើតខេត្តនៅផ្ទះខាងលើមានការ រស់រើដំបូលចាស់ ដើម្បីប្រក់ដំបូលសង្កីថ្មីជំនួសវិញ ដោយបានផ្សារដែក ធ្វើជាមេ មុនឈានដល់ប្រក់ដំបូលសង្សី ។ លុះដល់ម៉ោងប្រមាណជាង ៨ព្រឹក បុរសជាប្តី និងជាឪពុក កុមាររងគ្រោះ បានចុះមកក្រោមដើម្បីហូបបាយព្រឹក ។ គ្រានោះដែរ ក៍មានបុរសម្នាក់ទៀត ដែលជាឪពុកស្ត្រីរងគ្រោះ និងជាជីតា កុមារ អាយុ៣ឆ្នាំបានឡើងផ្សារដែកបន្ត នៅលើដំបូល ។ ព្រមជាមួយគ្នានោះ ស្ត្រី ឈ្មោះណែម ឡា ជាជនរងគ្រោះ ដោយមានកូននៅជិតផងនោះ ក៍កំពុង លក់សាំងនៅខាងក្រោមផ្ទះ ពេលនោះកម្ទេចភ្លើងបានធ្លាក់ត្រូវ សាំងកំពុងលក់ បណ្ដាលឲ្យឆាបឆេះតែម្តង ។
ប្រភពដដែលបានបន្តថា ក្នុងហេតុការនោះ គឺឆេះអស់សាំង ៣ ពីដុងនិងដបសាំងតូចៗ អស់៥០ដប បណ្ដាលឲ្យស្ត្រីជាម្ដាយនិងកូនបានរងរបួសជាទម្ងន់ ។ ក្រោយពីពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែដោយសាររបួសធ្ងន់ពេកកូនប្រុសរងគ្រោះអាយុ ៣ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ។ ក្នុងហេតុការណ៍ខាងលើនេះមិនបណ្ដាលឱ្យមានការឆាបឆេះដល់ផ្ទះនោះទេ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ