លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានធ្វើការដឹកនាំហ្វឹកហាត់នៅលើទីលាននៃពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមទទួលក្រុមជម្រើសជាតិឡាវ AFF Suzuki Cup 2018 នាថ្ងៃទី ២០ ខែ វិច្ឆិកា ខាងមុខនេះ ក្នុងនោះអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានធ្វើរឿងដ៏គួរឲ្យគោរពមួយដោយបានធ្វើការហ្វឹកហាត់ខ្លួនឯង ហើយថ្មីៗនេះបានទឹកចិត្តស្រលាញ់ដល់កុមារកម្ពុជា ២រូបផងដែរ។
បុរសសញ្ញាតិជប៉ុនវ័យ ៣៤ឆ្នាំរូបនេះ បានធ្វើការបង្ហោះនៅលើគណនី Instagram របស់ខ្លួនជាមួយនឹងសំណេរយ៉ាងដូច្នេះថា៖« ក្មេងៗទាំងនេះបានជួយពួកយើងកំឡុងពេលហ្វឹកហាត់ដោយចៃដន្យ ដូចនេះខ្ញុំក៏បានទឹកក្រូចដល់ពួកគេ។ អរគុណ ហើយសង្ឃឹមថាពួកគេនឹងបានឃើញនូវសំណេររបស់ខ្ញុំនេះ »។
ទស្សនាវិដេអូដែលលោក Keisuke Honda បានបង្ហោះលើទំព័រគណនី Instagram របស់ខ្លួន៖
\
សូមរំលឹកថា ក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅរូបនេះ កម្ពុជា មិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ឆ្លងកាត់ ៥ប្រកួតមកនេះ ដោយធ្លាប់ស្មើតែម្ដងគត់ជាមួយ ទីម័រ ខាងកើត ក្នុងជំនួបមិត្តភាពអន្តរជាតិ។តើជំនួបជាមួយក្រុមភ្ញៀវឡាវ សមាជិកក្លិប Melbourne Vitoria រូបនេះអាចដឹកនាំយកជ័យជម្នះលើកដំបូងបានដែរឬទេ ខណៈនៅពាន AFF Suzuki Cup 2018 នេះឆ្លងកាត់ ២ប្រកួត កម្ពុជា និង ឡាវ មិនមានពិន្ទុរាប់ដូចគ្នា៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់