សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​អោយ​បងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ ដ៏កាចសាហាវ​ បើទោះបី​ពេលនេះ​អត្រាឆ្លងនៅក្នុងប្រទេសមានកម្រិត​ទាបក៏ដោយ។នេះបើយោងតាមផេកសម្តេចតេជោ។សម្តេច​តេជោ​បានបន្ថែមថា​៖យើងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាពនិងរីកចម្រើនមកដល់សព្វថ្ងៃ។សុំអរគុណអ្នកដែលបានបង្ហោះរូបខ្ញុំនិងក្រុមគ្រួសារ​ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិទម្រាំយើងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយើងមិនត្រូវបណោ្តយខ្លួនអោយរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែសនឹងការមើលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ​១៩នោះទេ។អរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព​ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩​ នៅទូទាំងប្រទេស។ សូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕ដោយPP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ