ឈូកទទួលបានការថ្នាក់ថ្នមពីក្រុមអភិរក្សបានយ៉ាងល្អ និងកំពុងរស់នៅប្រកបដោយសុភមង្គលពីក្រុមអភិរក្សបន្ទាប់ទទួលបានជេីងសិប្បនិម្មិត
4 ឆ្នាំ មុន
(ភ្នំពេញ)៖កូនដំរីមួយក្បាលឈ្មោះថាឈូកដែលធ្លាប់ទទួលរងគ្រោះបាត់បង់ជេីងម្ខាងដោយសារតែជាប់អន្ទាក់ ពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គល និងទទួលបានការថ្នាក់ថ្នមពីក្រុមអភិរក្ស ក្រោយពីរូបគេទទួលបានជេីងសិប្បនិម្មិត។
យោងតាមអង្គការសម្ព័ន្ធសត្វព្រៃបានបញ្ជាក់នៅថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះថា កូនដំរីឈ្មោះថាឈូកនេះ ធ្លាប់បាត់បង់ជេីងដោយសាររូបគេធ្លាប់ជាប់អន្ទាក់។ បន្ទាប់មករូបគេបានទទួលជេីងសិប្បនិម្មិតនិងកំពុងរស់នៅយ៉ាងសុខសាន្តក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ អង្គការសម្ព័ន្ធសត្វព្រៃបន្ថែមថា ឈូកគឺជាសត្វដំរីទីបួនដែលបានជួយសង្គ្រោះនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅហេីយជាដំរីមួយក្នុងចំនោមដំរីកម្រនៅលេីពិភពលោកដែលទទួលបានជេីងសិប្បនិម្មិត៕