ដឹកប៉ុននឹងហើយ នៅសួរគេទៀត ថាខ្លួនខុសអី! ថែមទាំងប្រើពក្យសម្តី និងកាយវិការមិនសមរម្យទៅកាន់សមត្ថកិច្ច ដែលកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជន
ប្តីប្រពន្ធពីរនាក់ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជន ខណៈខ្លួនបើកឡានដឹកទុយោដាក់ ច្រងេងច្រងាង ដែលអាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ តាមដងផ្លូវដូចគ្នានោះ ហើយនៅពេលប៉ូលីសចាប់ឃាត់ពួកគេសាកសួរ ស្រាប់តែពួកគេប្រើភាសាមិនសមរម្យ កាយវិការគ្មានសុជីវធម៌ ថែមទាំងបានចោទសួរប៉ូលីសវិញថា តើខ្ញុំខុសស្អី? នេះបើយោងតាមការបង្ហោះដោយគណនីហ្វេសបុកមួយឈ្មោះ Sin Sophea បានសរសេរថា៖ បុរស និងស្ត្រីម្ចាស់ឡានសួរប៉ូលីសថា ខ្ញុំខុសស្អី?
-អញ្ចឹងបានគេបង្ហោះហ្វេសប៊ុកអត់ខុសទេ គាត់និយាយមានន័យថា ប៉ូលិសហៅគាត់នេះគ្មានដឹងច្បាប់ទម្លាប់ស្អីទេ
-ដឹកទុយោដាក់ទទឹងទិសអញ្ចឹងអាចជួបហានិភ័យខ្ពស់
-ជិះឡានថ្មី តែគំនិតមិនថ្មីសោះឡើយ
-សម្រាប់គំនិតខ្ញុំវិញគិតថា មនុស្សពីរនាក់នេះសរសៃប្រសាទទាំងប្តី ទាំងប្រពន្ធ
យ៉ាងណាមិញ បើតាមរយៈវីដេអូនោះដែរ យើងឃើញថា ការដឹកទុយោរបស់គាត់ពិតជាមានលក្ខណៈមិនត្រឹមត្រូវ ដាក់ទទឹងទិស ដែលអាចប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទៀតពិតមែន។