ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត នៅពេលដែលរថយន្តមួយគ្រឿងដែលកំពុងតែធ្វើដំណើរនៅលើផ្លូវមួយក្នុងក្រុង ម៉ាក្កះ ស្រាប់តែមានថ្មដ៏ធំមួយដែលរមៀលចេញពីភ្នំ ចាបាឡាល់អាល់ហាដា បានធ្លាក់លើរថយន្តនោះ។ 

តែជាសំណាងល្អ ហេតុការណ៍នេះគ្រាន់តែបណ្តាលឲ្យខូចខាតរថយន្ត ខ្ទេចផ្ទៃខាងមុខជាដំណំចំណែក ម្ចាស់រថយន្ត Alhamdulillah ពុំមានប៉ះពាល់ ឬ គ្រោះថ្នាក់អ្វីឡើយ។

ប្រជាពលរដ្ឋនៅតំបន់នោះ បានបង្ហាញអារម្មណ៍ តក់ស្លុត រន្ធត់ចិត្ត នៅពេលបានឃើញហេតុការណ៍នេះ ហើយនេះគឺជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលអ្នកធ្វើដំណើរខាងលើ មិនបានមានគ្រោះថ្នាក់ដល់ជីវិត។ យ៉ាងណាមិញ អាជ្ញាធរក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែម ពេលធ្វើដំណើរឆ្លងកាត់តំបន់នោះ៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ