ភ្នំពេញ ៖ ក្នុងបទសម្ភាសន៍ជាមួយ គេហទំព័រព័ត៌មាន ដែលតភ្ជាប់រវាង កម្ពុជា និងជប៉ុន (NyoNyum) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា «ខ្ញុំចង់ ឃើញ ប្រជាជនខ្មែរមានសុភមង្គល ដោយសារពួកគាត់ ឆ្លងកាត់ពេលវេលាដ៏ជូរចត់»។

យោងតាមគេហទំព័រហ្វេប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។

សូមរំលឹកថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ត្រូវបានរដ្ឋាភិបាលជប៉ុន តែងតាំងជា ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងនាមជា ឯកអគ្គរាជទូតជប៉ុន នៅកម្ពុជា លោកបានខិតខំបំពេញការងារជាផ្លូវការទូតមួយចំនួន ដូចជា ៖ ថ្លែងសារជា ភាសាខ្មែរ តាមរយៈវីដេអូខ្លីៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម (ហ្វេសបុក) របស់ស្ថានទូតជប៉ុន ធ្វើការជួប ប្រជុំជាមួយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងបំពេញការងារសាធារណៈមួយចំនួន ទៀត ដើម្បីរឹតចំណងមិត្តភាពរវាង ប្រទេសជប៉ុន និងកម្ពុជា៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ