នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹងអំពីករណីផ្តាច់ចរន្តអគ្គិសនីនៅចំនុចមួយចំនួនក្នុងរាជធានីភ្នពេញ  ក្នុងនោះរួមមាន៖ វេលាម៉ោង ១០:១២នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F5) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវចំការដូង ភូមិសំបួរ និងភូមិម័ល សង្កាត់ដង្កោ (២)ភូមិប្រការ សង្កាត់ព្រៃស (៣)ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ (៤)ផ្លូវទំនប់អូស្ត្រាលី ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ