ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺស្ថិតក្នុងដំណាក់កាល នៃការពង្រឹង ជាជាងការពង្រីក ហើយការពង្រឹងនេះ គឺផ្តោតទៅលើការផ្ដល់សេវាសាធារណៈ និងលទ្ធផលផ្តោតទៅលើមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ ដូចខ្ញុំធ្លាប់បានលើកនៅក្នុងវេទិកាសាធារណៈ គឺដំណាក់កាលនៃការពង្រឹង ជាជាងពង្រីក ហើយការពង្រឹងនេះ គឺពង្រឹងនូវសេវា និងលទ្ធផលផ្តោតទៅលើមូលដ្ឋាន ដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ អាទិភាពបន្ទាន់ ៦ចំណុច បូកជាមួយនឹងវិធានគន្លឹះ ៥ចំណុច បន្ថែមទៅ លើយុទ្ធសាស្រ្ដ គោលនយោបាយផ្សេងៗ ដែលយើងមាននៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី ១នេះ គឺផ្តោតទៅ លើការជំរុញ និងការពង្រឹងនូវការផ្ដល់សេវា ទៅលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេសសេវារដ្ឋបាល នៅមូលដ្ឋាន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ