ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល ចេញសេចក្ដីប្រកាសរួមស្ដីពី លទ្ធផលនៃកិច្ច ប្រជុំពិភាក្សា ពិគ្រោះយោបល់លើសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ភ្នំពេញ ៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល បានចេញ សេចក្ដីប្រកាសរួម ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់លើសំណើសុំ ធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ក្នុងសេចក្ដីប្រកាសរួមរបស់ ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ផ្អែកលើលទ្ធផលនៃវេទិកាស្ដីពីការភាពជាដៃគូររវាង រាជ រដ្ឋាភិបាល និងសង្គមស៊ីវិល លើកទី៣ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កន្លងមកតំ ណា ងអង្គការសង្គមស៊ីវិលប្រមាណ៥០០ បានស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើការពិនិត្យ និង ពិចារណា លើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។លើមូលដ្ឋាននេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ជាមួយតំណាងអង្គការសង្គមស៊ីវិលដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការ លើកសំណើរធ្វើវិសោធនកម្មច្បាប់នេះ ដោយបានចាប់ផ្ដើម ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ គឺជាកិច្ចប្រជុំលើកទី៦ និងជាលើកចុងក្រោយ។លទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានពិភាក្សា និងពិគ្រោះយោបល់លើ មាត្រាចំនួន១៧ ,មាត្រា១ ,មាត្រា៣ ,មាត្រា៤ ,មាត្រា៧ ,មាត្រា៩ ,មាត្រា១០ ,មាត្រា១១ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា២៧ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥។
ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ប្ដេជ្ញានឹងរៀបចំនូវកិច្ចប្រជុំពិគ្រោះ យោបល់បន្ដទៀត ជាមួយតំណាងអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងពង្រីកពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
សូមជម្រាបថា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ច ប្រជុំលើកទី៦ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការ សង្គមស៊ីវិលពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីសមាជិក ក្រុមការងាររបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ