ភ្នំពេញ ៖ ក្រោយរុស្ស៊ីរកឃើញថ្នាំ វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យប្រទេសមួយនេះ ជួយផ្តល់ជំនួយ ជាថ្នាំវ៉ាក់សាំងមកកម្ពុជាផង ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជំងឺនេះ។

នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឲ្យ លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ២៤ កញ្ញា។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះរុស្ស៊ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។

សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងCovid 19 នេះ អាចជួយដល់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើឲ្យមានបញ្ហាប្រឈមជាច្រេីនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២៤ កញ្ញានេះ កម្ពុជាមានឆ្លងវីរុសកូវីដ១៩ ចំនួន២៧៥នាក់ ក្នុងនោះជាសះស្បើយ ២៧៤នាក់ ខណៈកំពុងព្យាបាលម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ