កម្ពុជា-វៀតណាម ប្តេជ្ញាចិត្ត ក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ ទៅវិញទៅមក
ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ ទៅវិញទៅមក និងឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។
ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីវៀតណាម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មេដឹកនាំទាំងពីរ បានចែករំលែកការពេញចិត្ត ចំពោះការរីកចម្រើន នៃទំនាក់ ទំនង នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ នៃការ ជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។
ក្នុងជំនួបកំពូលគ្នានេះដែរ មេដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត ក្នុងការថែរក្សាកិច្ចសហប្រតិបត្តិ ការ យ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និង ឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងទៅ អនាគត៕