ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យលុបចោលគម្រោងនានារវាងក្រុមហ៊ុនលីឈួង ក៏ដូចជា ក្រុមហ៊ុនផ្សេងទៀត ក្នុងការធ្វើគម្រោងសាងសង់នានា ហើយគិតថវិកាជាក្រោយ ដែលជាអំពើពុករលួយខ្លាំង ដែលមិនអាចទទួលយកបានឡើយ ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង១៤៨គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោហ៊ុន សែនបានគូសបញ្ជាក់ថា «ខ្ញុំបានទទួលរបាយការណ៍ពីរដ្ឋមន្ត្រីក្រូសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអំពីបំណុលដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុន លីឈួង ។ ខ្ញុំហួសចិត្ត តាមរបៀបអនុវត្តធ្វើមុនតាមក្រោយ ។ ឥលូវបើចៅហ្វាយខេត្តណាដែលធ្វើទៀត គឺត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល»។

សម្តេច បន្ដថា ក្រុមហ៊ុន លីឈួង ដូចជាក្រុមហ៊ុនអន្ទង់អីញ្ចឹងគាត់បានធ្វើដំណើរមកសម្តេច ប៉ុន្តែសម្តេចព្រម តែគាត់ទៅធ្វើការខេត្ត ។ ប៉ុន្តែពេលនេះខ្ញុំបានចាក់ចេញបទបញ្ជាហើយថា ឲ្យដកគម្រោងទាំងឡាយណាដែលមិនទាន់អនុវត្ត ទោះបីជាខេត្តមានការចុះហត្ថលេខាធាមួយក្រុមហ៊ុនលីឈួងក៏ដោយ ឬជាមួយក្រុមហ៊ុនដទៃទៀតក៏ដោយដកចោលទាំងអស់ដោយបិទបញ្ជី ។ ប្រាក់ដែលជំពាក់ក្រុមហ៊ុនលីងឈួង គឺត្រូវទូទាត់រយៈពេល២០ឆ្នាំ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ