ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឲ្យអភិបាលរាជធានី-ខេត្ត បន្តជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាអំលុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

យោងតាមលិខិតរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថោង ខុន បានឲ្យដឹងថា អភិបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាប្រចាំនូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការណ៍ «៣ការពារ ៣កុំ» ។

ជាងនេះទៅទៀត  អភិបាលរាជធានី-ខេត្ត បន្តត្រួតពិនិត្យជាប្រចាំ និងពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលចំពោះអាជីវកម្មស្ប៉ា ម៉ាស្សាសុខភាព និងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (មានខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ដែលពុំទាន់បានអនុញ្ញាតឱ្យបើកដំណើរឡើងវិញ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ