ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០២១រាជរដ្ឋាភិបាល គ្មានគម្រោង ផ្អាក ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលមុខនេះឡើយ ប៉ុន្ដែប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរដោយ រក្សាគម្លាតឲ្យបានត្រឹមត្រូវ ពិសេស ត្រូវអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខ ណ្ឌ ជ្រោយចង្វារាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្ដេចតេជោ បញ្ជាក់ថា «ឆ្នាំនេះច្បាស់ណាស់ថា ខ្ញុំគ្មានគម្រោងនឹងលុបចោល នៅបុណ្យចូលឆ្នាំ កាលពីឆ្នាំទៅ ក្នុងសភាពការណ៍មិនច្បាស់លាស់។ឆ្នាំទៅមូលហេតុដែលផ្អាក គេហៅថា ចូលឆ្នាំនៅតែចូល ប៉ុន្ដែផ្អាកឈប់សម្រាក់ ក្នុងពេលចូលឆ្នាំឲ្យសង់វិញប្រាំថ្ងៃក្រោយ»។


សម្ដេចតេជោ បន្ដថា «ឆ្នាំនេះគ្មានគម្រោងផ្អាកបុណ្យចូលឆ្នាំទេ មូលហេតុឆ្នាំទៅ២ម៉ឺននាក់មកពីប្រទេសថៃចូលក្នុងប្រ ទេស យើងមិនដឹងថា តើអ្នកមានកូវីដ-១៩ មានឬអត់ បូកថែមមនុស្សចេញពីភ្នំពេញទៀត ច្បាស់ជាពិបាកហើយ»។

សម្ដេចតេជោ បន្ថែមថា ក្រុមការងាររបស់សម្ដេច បានធ្វើលិខិតស្នើសុំសម្ដេច ដើម្បីផ្អាកការចូលឆ្នាំ ប៉ុន្ដែមិនព្រមឡើយ ធ្វើពិធីបុណ្យចូលឆ្នាំធម្មតា ប៉ុន្ដែត្រូវរក្សាគម្លាត ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ