ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យរោងចក្រស៊ីម៉ ង់ត៍មួយកន្លែង នៅខេត្តបាត់ដំបង់ ត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការដឹកលើសទម្ងន់ ដែលបណ្ដាលឲ្យខូចខាតផ្លូវផងដែរ។

ទោះបីយ៉ាងណាក៏ដោយ លោក ស៊ុន ចាន់ថុល ក៏មិនបានប្រាប់ឈ្មោះ ម្ចាស់រោងចក្រស៊ីម៉ង់ត៍ នៅខេត្តបាត់ដំបង់ ដែរ។

ក្នុងចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានអាទិត្យមកនេះ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួង បានចាប់រថយន្ដដឹក លើសទម្ងន់ លើសពី២០% ជាង៧០គ្រឿង ត្រូវបានឃាត់ទុករយៈពេល ១ឆ្នាំ។


លោក បញ្ជាក់យ៉ាងដូច្នេះថា «រោងចក្រស៊ីម៉ង់នៅខេត្តបាត់ដំបង ខ្ញុំបានផ្ដាំផ្ញើម្ដងហើយ ម្ដងទៀត កុំលើកស៊ីម៉ង់ត៍លើសទម្ងន់កម្រិតដោយច្បាប់ ដឹកសុទ្ធតែលើស៣០តោន នៅរោងចក្រនៅបាត់ដំបង។ ខ្ញុំយកជញ្ជីងដាក់នៅមុខរោងចក្រ ហើយគាត់បន្ថយ ដល់ពេលយើងដកជញ្ជីងចេញ គាត់ឡើងទៀត»។


ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី នឹងធ្វើរបាយការណ៍មួយ ស្នើទៅក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យរោងចក្រស៊ីម៉ង់ត៍ នៅបាត់ដំបង់ ក្រោយពីដឹកលើសទំម្ងន់ ហើយត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយថែទាំផ្លូវទាំងអស់គ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ