ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបំពាក់ឋានន្ដរស័ក្ដិ គឺអគ្គស្នងការរងនគរបាលជាតិ ចំនួន៤រូប រួមមាន៖ ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី, ទី២៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ, ទី៣៖ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់, ទី៤៖ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ។

ក្នុងនោះ ក៏ប្រកាសចូលកាន់មុខតំណែង នាយការិយាល័យរដ្ឋបាលបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ