ភ្នំពេញ ៖ កំណាត់ផ្លូវថ្នល់សំខាន់ៗមួយចំនួននៅក្នុងវង់តូច និងវង់ធំនៃរមណីយដ្ឋានអង្គរ ត្រូវបានបញ្ចប់ការជួសជុលកែលម្អសោភ័ណភាពរួចរាល់ទាំងស្រុង (អ៊ុតស្រទាប់ទី២) រួមមាន៖

១- ការអ៊ុតផ្លូវវង់ធំ ចាប់ពីមុខប្រាសាទប្រែរូប រហូតដល់ប្រាសាទមេបុណ្យខាងកើត ប្រវែង ១៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។

២- ការអ៊ុតផ្លូវជុំវិញប្រាសាទបាយ័ន្ដប្រវែង១,០២៤ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។

៣- ការអ៊ុតផ្លូវពីខាងជើងប្រាសាទបាយ័ន្ដដោយវាងមុខព្រះលានជល់ដំរី ទៅដល់ខ្លោងទ្វារដៃឆ្នាំង ប្រវែង ១,៤២៧ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC ។

ក្នុងនោះផងដែរ អាជ្ញាធរជាតិអប្សរា ក៏កំពុងអ៊ុតបេតុងកៅស៊ូ AC កែលម្អកំណាត់ផ្លូវផ្សេងៗទៀតក្នុងតំបន់អង្គរផងដែរជាបន្តបន្ទាប់ឱ្យរួចរាល់រួចរាល់មុនដំណាច់ឆ្នាំ២០២១នេះ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ។ 

សូមបញ្ជាក់ថា ៖ គម្រោងជួសជុលផ្លូវក្នុងតំបន់អង្គរនេះគឺជាគម្រោងផ្ទាល់របស់អាជ្ញាធរជាតិអប្សរាមិនស្ថិតនៅក្នុងគម្រោងផ្លូវ ៣៨ ខ្សែនោះទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ