ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឃុំយាយម៉ៅពេជ្រនិល នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកកាក់យកភូមិ ចំនួន៩ ពីឃុំត្រែងត្រយឹង គឺភូមិទី៣, ភូមទី៦, ភូមិចំការចេក, ភូមិទឹកចេញ, ភូមិព្រឹង, ភូមិកងមាស, ភូមិវាលធំ, ភូមិសម្បទានសែនជ័យ និងភូមិស្រល់។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ឃុំយាយម៉ៅពេជ្រនិល មានភូមិ ចំនួន៩ គឺភូមិទី៣, ភូមទី៦, ភូមិចំការចេក, ភូមិទឹកចេញ, ភូមិព្រឹង, ភូមិកងមាស, ភូមិវាលធំ, ភូមិសម្បទានសែនជ័យ និងភូមិស្រល់។ ព្រំប្រទល់រដ្ឋបាល នៃឃុំយាយម៉ៅពេជ្រនិល ត្រូវបានកំណត់ដូច មានក្នុងផែនទីជាឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ»៕EB