ក្រុមអតីតគណបក្សសង្គ្រោះជាតិ កំពុងប្រមូលផ្ដុំ កម្លាំងបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលមានឈ្មោះថា «បក្សកែទម្រង់»
ភ្នំពេញ ៖ ក្រុមអតីតគណបក្ស សង្គ្រោះជាតិ ដែលទទួលបានសិទ្ធិ ធ្វើនយោបាយ និងអ្នកខ្លះមិនទាន់ទទួលបានសិទ្ធិ ធ្វើនយោបាយ បានកំពុងប្រមូលកំលាំង ដើម្បីឈានដល់ការបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលអាចមានឈ្មោះថា«បក្សកែទម្រង់» ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបាន សិទ្ធិធ្វើនយោបាយ បានឲ្យដឹង នៅថ្ងៃទី៣០ខែសីហា ថា លោកពិតជា បានពិភាក្សា ជាមួយអតី តគណបក្សសង្គ្រោះជាតិផ្សេងទៀត ដើម្បីឈានដល់បង្កើតគណបក្សថ្មី ពិតមែន ប៉ុន្តែទាន់ដល់ស៊ីជម្រៅទេ ។
លោកបញ្ជាក់ថា ៖«យើងកំពុងតែសិក្សាអំពីកំលាំង និន្នាការប្រឆាំង នឹងរាជរដ្ឋាភិបាល ថាតើអាចរួមគ្នាឡើងវិញបានឬទេ តើកំលាំងអ្នកនយោបាយ ចូលរួមប្តេជ្ញាចិត្តក្នុងការ បោះឆ្នោត តទៅឬពហិការបែបហ្នឹង? បើសិនមិនមែនអ្នកចូលរួមទេកំលាំងមិន គ្រប់គ្រាន់ ទេយើងមិនអាចទៅរួចទេ តែបើកំលាំងចូលរួមច្រើន ហើយប្រជាពលរដ្ឋទុក ចិត្តបានយើងនឹង ពិចារណាបង្កើតគណបក្ស«បក្សកែទម្រង់» ។
អតីតមន្រ្តីបក្សប្រឆាំងរូបនេះបានឲ្យដឹងថា លោកបានជជែកជាមួយលោក សុន ឆ័យ អតីមន្ត្រីជាន់ខ្ពស់ បក្សប្រឆាំងដែរហើយ ប៉ុន្តែមិនទាន់ជជែកអ្វីស៊ីជម្រៅ ឬធំដុំនោះទេ គ្រាន់តែយើងបានបង្កើតគំនិត ដែលលោកជាមួយសមាជិក នៅក្រៅប្រទេស និងក្នុងប្រទេស ប៉ុន្តែអ្វីដែលច្បាស់លា ស់មិនទាន់នោះទេ ។
លោកបញ្ជាក់ថា៖«គំនិតខ្ញុំកំពុងរកចំណុចថា តើធ្វើបែបណាដើម្បីឲ្យដំណើរ ការប្រក្រតីនៅក្នុងប្រទេសនោះ ។ ខ្ញុំមិនបានជជែករឿងសុំសិទ្ធិធ្វើនយោបាយ របស់លោក(សុនឆ័យ)ទេ ព្រោះជាសិទ្ធិរបស់លោក ព្រោះថាវាដល់ពេលហើយ ដោយសារលោកទន្ទឹងរង់ចាំ យូរហើយ។ ហើយយើងក៏ដឹងហើយថាគ្មានដំណោះស្រាយអ្វីធំដុំនោះទេ។ អ្វីដែលយើងពឹងពី អន្តរជាតិក៏ យើងដឹងពីការដាក់សម្ពាធ(EBA) ក៏បានផ្តាច់២០%ហើយតែមិនមាន លទ្ធភាពជួយបានទេ» ។
លោក៏បានលើកឡើងថា ទោះបីជាលោកខិតខំធ្វើការសម្របសម្រួល យ៉ាងណាក្តីក៏គ្មានប្រយោជន៍ ហើយជម្លោះផ្ទៃក្នុងប្រទេសនៅតែបន្តកើតមាន ដូច្នេះបានជាលោកជជែកជាមួយ អតីតមន្ត្រីបក្សប្រឆាំងដូចគ្នា ។
លោកថា ចំពោះរឿងលោក សុន ឆ័យ ដល់ពេលហើយ ព្រោះគាត់បាន ទ្រាំរយៈពេល ៣ឆ្នាំ ដោយពិបាកទាំងការដើរ សកម្មភាពផ្សេងៗនិងការជជែកគ្នាជាមួយអ្នកន យោបាយគឺមាន ការពិបាក ព្រោះប៉ះពាល់ដល់សាលក្រមរបស់តុលារកំពូល៕EB