ភ្នំពេញ ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ 

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ ជា សណ្ដាប់ ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ