ភ្នំពេញ  ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក គីម រិទ្ធី ជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ។

មាត្រា១ នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងដូច្នេះថា «តែងតាំងមុខតំណែង ឯកឧត្តម គីម រិទ្ធី ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ»។

សូមជម្រាបថា លោក គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល និងបច្ចុប្បន្នមុនត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារនេះ លោកមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ដោយឡែក លោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ