ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋាន: លោក ហេង សុវណ្ណា ជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង
2 ឆ្នាំ មុន
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្កាប់តែងតាំង និងផ្ដល់ឋាន: លោក ហេង សុវណ្ណា ជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
យោងតាមព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រ ដែលសារព័ត៌មាន NP News ទទួលបាន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា «លោក ហេង សុវណ្ណា មានឋាន:ស្មេីអគ្គនាយក ដោយពុំទទួលប្រាក់បំណាច់មុខងារ»៕