សម្តេចក្រឡាហោម ស ខេង សម្រេចតែងតាំង ឯកឧត្តម កើត រិទ្ធ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង
4 ឆ្នាំ មុន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមលើភារកិច្ច ចុះមូលដ្ឋានខេត្តព្រៃវែង បច្ចុប្បន្ន។
នេះយោងតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ៕