ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យមន្ទីរអប់រំ-រាជធានីខេត្ត មកទទួលយកបញ្ជីលទ្ធផលប្រឡង និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ដើម្បីចែកជូនបេក្ខជន ដែលប្រឡងជាប់ដោយស្វ័យប្រវត្តិ ដោយឥតគិតថ្លៃ ដើម្បីយកទៅប្រើប្រាស់ តាមច្បាប់អនុញ្ញាត។នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។

អាស្រ័យដូចនេះ ប្រធានមន្ទីរត្រូវ ចាត់តាំងតំណាងដោយភ្ជាប់ មកជាមួយនូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឲ្យមកទទួលយក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ដើម្បីយកទៅចែកជូន បេក្ខជនដោយឥតគិតថ្លៃ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ