ភ្នំពេញ ៖ សម្រាប់រយៈពេល២សប្ដាហ៍ ខែកក្កដា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរ កម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ៣១៣,៣០០នាក់ កើនឡើង ១.៦៧% បើធៀបនឹង រយៈពេល២សប្តាហ៍ចុង ខែមិថុនា ក្នុងនោះភ្ញៀវជាតិមានចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ ៣០.៨៩%។ នេះបើតាមឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈបម្រែបម្រួលភ្ញៀវទេសចរតាមសប្តាហ៍ ក្រសួងទេសចរណ៍សង្កេតឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុបក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ ក្នុងមួយខែ ថយចុះ ៣៥-៤០% បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ១៩។ ស្ថិរភាពនៃចំនួនខាងលើ អាចបណ្តាលមកពីរដូវនេះជារដូវវស្សា។
ក្រសួងទេសចរណ៍ បន្ដថា ទេសចរជាយុវជនចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ទៅកាន់តំបន់អេកូទេសចរណ៍៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ