ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ លើកម្មករ និយោជិត ៥ ១៥៨ករណី ស្លាប់ ១៥៦នាក់ និងរបួស ៥៨៩៥នាក់
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង លើកម្មករនិយោជិត ចំនួន ៥១៥៨ករណី បណ្តាលឱ្យ មានជនរងគ្រោះ ចំនួន ៦ ០៥១នាក់។
ក្នុងនោះកម្មករនិយោជិត ស្លា.ប់ ចំនួន ១៥៦នាក់ របួសធ្ងន់ចំនួន ១ ៦២៤នាក់ និងរបួសស្រាល ចំនួន៤ ២៧១នាក់ ។ នេះបើតាម របាយការណ៍របស់ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)។
ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) លើកឡើងថា ទន្ទឹមនឹងការបើកដំណើរការ ឡើងវិញលើគ្រប់វិស័យ ករណីគ្រោះថ្នាក់ចរាចរ ណ៍នៅតែបន្តកើតឡើង ហើយនៅតែជាកង្វល់ របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូន កម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយធ្វើដំណើរ ផ្សេងៗ។
លោក ប្រធានក្រុមការងារ បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព និងបង្កើនស័ក្ដិសិទ្ធិភាព ក្នុងការអនុវត្តការងារនាឆ្នាំ២០២៣ ខាងមុខនេះ ក្រុមការងារ ស.ផ.ក បានពិភាក្សា និងពិនិត្យលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់បងប្អូនកម្មករនិយោជិត រួមទាំងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជាគន្លឹះ ក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនដល់បងប្អូនកម្មករនិយោជិត ដែលធ្វើ ដំណើរ តាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ ឆ្លើយតបនិងបញ្ហា ដែលកំពុងប្រឈម និងកើតមាននាពេលបច្ចុប្បន្ននេះ។
ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានប្រកាសថា កាលពីឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានលើក ឡើង ទៅលើកម្មករនិយោជិត ចំនួន ៣២៦៨ករណី បណ្តាលឲ្យស្លា.ប់ ១០៩នាក់ និងរងរបួស ចំនួន ៣៧៦៦នាក់៕EB