ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ថា បានរកឃើញករណីពុលស្រាស្លាប់ ចំនួន៧នាក់ទៀត នៅខេត្តពោធិ៍សាត់ ដែលករណីនេះធ្វើឲ្យមនុស្ស សរុប ចំនួន៣១នាក់ហើយ ស្លាប់ដោយសារពុលស្រា ក្នុងខេត្ត ចំនួន៣ផ្សេងៗគ្នា។

ក្រសួង បានលើកឡើងថា មានអ្នកស្លាប់ដោយពុលស្រា ចំនួន៧នាក់ទៀត នៅស្រុកក្រគរ ខេត្ត ខេត្តពោធិ៍សាត់ ។សរុបស្លាប់អស់ ៣១នាក់ រយ:ពេលមួយខែនេះ នៅខេត្តចំនួន៣ គឺខេត្តកណ្តាល ចំនួន១៤នាក់ ខេត្តកំពត ចំនួន១០នាក់ និងខេត្តពោធិសាត់ ចំនួន៧នាក់។


ដោយហេតុថា ករណីស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុល នៅតែបន្តកើតមានឡើងជា ដដែលៗ នៅក្នុងត្រីមានទី១ នៃឆ្នាំ ២០២១នេះ មានជាអាទិ៍ ករណីស្លាប់ ១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាល។ពីថ្ងៃទី៨ ដល់ទី២៣ ខែឧសភា ចំនួន ១៤នាក់ ករណីស្លាប់នៅ ស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណីស្លាប់នៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ហើយ ដោយសារតែពុលស្រា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ