ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីលោកមានជំងឺប្រចាំកាយ។ ការដាក់ពាក្យនេះ បានធ្វើឡើង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា អនុម័តយល់ព្រមតាមសំណើ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។


ការសម្រេចយល់ព្រមលើសំណើលាឈប់ពីប្រធាន គ.ជ.ប របស់លោក ស៊ិក ប៊ុនហុក ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ។

ជាមួយនឹងការយល់ព្រមឱ្យលោក ស៊ិក ប៊ុនហុក លាឈប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួស លោក ស៊ិក ប៊ុនហុក ផងដែរ។


សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ